យ៉ូប 36:18-24 KHSV

18 សូម​កុំ​បណ្ដោយ​ឲ្យ​កំហឹង​ទាក់‌ទាញ​លោករហូត​ដល់​ទៅ​មាក់‌ងាយ​ព្រះ‌អង្គហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​សំណូក​ដ៏​ច្រើនទាក់‌ទាញ​លោក​ឲ្យ​វង្វេង​ដែរ!

19 ទ្រព្យ‌សម្បត្តិ​របស់​លោក​ពុំ​អាច​ជួយ​លោកឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេរីឯ​មាស និង​កម្លាំង​ដ៏​ខ្លាំង​របស់​លោកក៏​ពុំ​អាច​ជួយ​លោក​បាន​ដែរ។

20 កុំ​ទន្ទឹង​រង់‌ចាំ​រាត្រី​កាល ជា​ពេល​ដែលជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​វិនាស​នោះ​ឡើយ។

21 ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​អាក្រក់ដ្បិត​លោក​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច្នេះជា​ជាង​ស៊ូ‌ទ្រាំ​រង​ទុក្ខ​លំបាក។

22 ព្រះ‌ជាម្ចាស់​សម្តែង​ភាព​ឧត្តុង្គ‌ឧត្ដមតាម​រយៈ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គតើ​នរណា​ចេះ​ប្រៀន‌ប្រដៅ​ដូច​ព្រះ‌អង្គ?

23 តើ​នរណា​អាច​បញ្ជា​ព្រះ‌អង្គ​អំពី​មាគ៌ា​រស់​នៅតើ​នរណា​អាច​ពោល​ថា:“ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ខុស​ហើយ!”?

24 ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើងស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គដូច​មនុស្ស‌ម្នា​តែងតែ​ច្រៀង​លើក​តម្កើង។