19 ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោកឲ្យរួចពីភាពអាសន្នបានទេរីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោកក៏ពុំអាចជួយលោកបានដែរ។
20 កុំទន្ទឹងរង់ចាំរាត្រីកាល ជាពេលដែលជាតិសាសន៍ទាំងឡាយត្រូវវិនាសនោះឡើយ។
21 ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើអាក្រក់ដ្បិតលោកសុខចិត្តប្រព្រឹត្តដូច្នេះជាជាងស៊ូទ្រាំរងទុក្ខលំបាក។
22 ព្រះជាម្ចាស់សម្តែងភាពឧត្តុង្គឧត្ដមតាមរយៈព្រះចេស្ដារបស់ព្រះអង្គតើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
23 តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅតើនរណាអាចពោលថា:“ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”?
24 ហេតុនេះ សូមកុំភ្លេចលើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
25 មនុស្សលោកទាំងអស់មើលឃើញស្នាព្រះហស្ដនេះពីចម្ងាយហើយស្ងើចសរសើរគ្រប់ៗគ្នា។