2 «សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹងដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវថ្លែងក្នុងនាមព្រះជាម្ចាស់។
3 ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូនហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថាព្រះដែលបង្កើតខ្ញុំ ទ្រង់សុចរិត
4 ដ្បិតសេចក្ដីដែលខ្ញុំថ្លែងមិនមែនជាពាក្យបោកបញ្ឆោតទេខ្ញុំនិយាយជាមួយលោកក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ!
5 ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដមមិនមើលងាយនរណាម្នាក់ឡើយព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដមព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់។
6 ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យជនទុគ៌តជានិច្ច។
7 ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយពីមនុស្សសុចរិតឡើយព្រះអង្គប្រទានឲ្យគេគ្រងរាជ្យរួមជាមួយស្ដេចនានាហើយប្រទានឲ្យរាជសម្បត្តិរបស់គេនៅស្ថិតស្ថេរព្រមទាំងលើកតម្កើងគេថែមទៀតផង។
8 ប៉ុន្តែ ប្រសិនបើគេជាប់ច្រវាក់ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក