យ៉ូប 36:21-27 KHSV

21 ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​អាក្រក់ដ្បិត​លោក​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច្នេះជា​ជាង​ស៊ូ‌ទ្រាំ​រង​ទុក្ខ​លំបាក។

22 ព្រះ‌ជាម្ចាស់​សម្តែង​ភាព​ឧត្តុង្គ‌ឧត្ដមតាម​រយៈ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គតើ​នរណា​ចេះ​ប្រៀន‌ប្រដៅ​ដូច​ព្រះ‌អង្គ?

23 តើ​នរណា​អាច​បញ្ជា​ព្រះ‌អង្គ​អំពី​មាគ៌ា​រស់​នៅតើ​នរណា​អាច​ពោល​ថា:“ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ខុស​ហើយ!”?

24 ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើងស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គដូច​មនុស្ស‌ម្នា​តែងតែ​ច្រៀង​លើក​តម្កើង។

25 មនុស្ស​លោក​ទាំង​អស់​មើល​ឃើញស្នា​ព្រះ‌ហស្ដ​នេះ​ពី​ចម្ងាយហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។

26 ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដមដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុរបស់​ព្រះ‌អង្គ​បាន​ដែរ។

27 ព្រះ‌អង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នាជា​ចំហាយ និង​ទឹក​ភ្លៀង។