យ៉ូប 37:1-6 KHSV

1 ពេល​នោះ ខ្ញុំ​ញ័រ​រន្ធត់​ជា​ខ្លាំងស្ទើរ​តែ​គាំង​បេះ‌ដូង។

2 ចូរ​នាំ​គ្នា​ស្ដាប់​ចុះចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌សូរសៀងដែល​លាន់​ឮ​គគ្រឹក‌គគ្រេងគឺ​សំឡេង​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ

3 ព្រះ‌អង្គ​ធ្វើ​ឲ្យ​លាន់​ឮ​ពាស‌ពេញ​ផ្ទៃ​មេឃផ្លេក​បន្ទោរ​របស់​ព្រះ‌អង្គ​ភ្លឺ​រហូត​ទៅ​ដល់ទី​ដាច់​ស្រយាល​នៃ​ផែនដី។

4 បន្ទាប់​មក ព្រះ‌សូរសៀង​ដ៏​រំពង​របស់​ព្រះ‌អង្គលាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿងហើយ​ពេល​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​នោះព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។

5 ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដ៏​គួរ​ស្ញប់‌ស្ញែងព្រះ‌អង្គ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុតដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន។

6 ព្រះ‌អង្គ​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដីព្រះ‌អង្គ​បង្គាប់​ឲ្យ​ភ្លៀង​ទាំង​មេៗ​បង្អុរ​ចុះ​មក។