11 យើងបញ្ជាទៅសមុទ្រថា“ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ!ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ត្រង់កន្លែងនេះ!”។
12 តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជាឲ្យមានពេលព្រឹកហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
13 បំភ្លឺជាយផែនដីនិងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ?
14 ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាងដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ពហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។
15 រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។
16 តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ?
17 តើមាននរណាបង្ហាញឲ្យអ្នកឃើញទ្វារស្ថានមច្ចុរាជហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?