17 តើមាននរណាបង្ហាញឲ្យអ្នកឃើញទ្វារស្ថានមច្ចុរាជហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
18 តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា?បើអ្នកដឹង ចូរនិយាយមកចុះ!
19 តើពន្លឺស្ថិតនៅកន្លែងណា?តើសេចក្ដីងងឹតនៅឯណា?
20 បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វាហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។
21 អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយរីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ!
22 តើអ្នកធ្លាប់ទៅដល់ប្រភពរបស់ហិមៈឬទេ?តើអ្នកធ្លាប់ឃើញប្រភពរបស់ព្រឹលឬទេ?
23 យើងទុកហិមៈ និងព្រឹលដោយឡែកសម្រាប់គ្រាមហន្តរាយនិងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។