30 ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្មហើយមហាសាគរក៏កកដែរ។
31 តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នាឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?
32 តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមកតាមពេលកំណត់របស់វានិងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
33 តើអ្នកស្គាល់ច្បាប់នៅលើមេឃហើយអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើផែនដីបានឬទេ?
34 ពេលអ្នកស្រែកបញ្ជាទៅពពកតើភ្លៀងបង្អុរមកលើអ្នកឬទេ?
35 ពេលអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញរស្មីតើវាយល់ព្រមទៅឬទេ?
36 តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុនថាដល់ពេលទឹកឡើងហើយដឹងថារដូវវស្សាចូលមកដល់?