34 ពេលអ្នកស្រែកបញ្ជាទៅពពកតើភ្លៀងបង្អុរមកលើអ្នកឬទេ?
35 ពេលអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញរស្មីតើវាយល់ព្រមទៅឬទេ?
36 តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុនថាដល់ពេលទឹកឡើងហើយដឹងថារដូវវស្សាចូលមកដល់?
37 តើនរណាមានប្រាជ្ញាអាចរាប់ដុំពពកព្រមទាំងផ្អៀងអាងនៅលើមេឃឲ្យបង្ហូរទឹកចុះមក
38 ដើម្បីស្រោចស្រពធូលីដីឲ្យនៅផ្គុំគ្នាហើយធ្វើឲ្យដីបែកក្រហែងមកនៅជាប់គ្នាវិញ។
39 តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញីនិងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន
40 នៅពេលដែលវាក្រាបក្នុងរូងឬសំងំចាប់រំពានៅក្នុងព្រៃល្បោះ?