8 តើនរណាទប់សមុទ្រជាប់ នៅពេលដែលទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី?
9 គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រទុកដូចជាសម្លៀកបំពាក់ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
10 យើងបានកំណត់ព្រំដែនឲ្យសមុទ្រយើងបានទប់សមុទ្រជាប់ដូចបិទទ្វារ និងខ្ទាស់រនុក។
11 យើងបញ្ជាទៅសមុទ្រថា“ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ!ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ត្រង់កន្លែងនេះ!”។
12 តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជាឲ្យមានពេលព្រឹកហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
13 បំភ្លឺជាយផែនដីនិងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ?
14 ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាងដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ពហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។