1 លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖
2 «ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ?ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?
3 លោកបានទូន្មានមនុស្សជាច្រើនហើយលោកក៏បានជួយមនុស្សជាច្រើនឲ្យមានកម្លាំងឡើងវិញដែរ។
4 ពាក្យដែលលោកមានប្រសាសន៍បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញលោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់អាចឈរមាំមួនឡើងវិញដែរ។
5 ឥឡូវនេះ ដល់វេនលោកលោកបែរជាបាក់ទឹកចិត្តពេលហេតុការណ៍នេះកើតមានដល់លោកលោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
6 លោកគោរពកោតខ្លាចព្រះជាម្ចាស់ហើយរស់នៅដោយទៀងត្រង់ដូច្នេះ ចូរមានសង្ឃឹមនិងផ្ញើជីវិតលើព្រះអង្គចុះ។