14 ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ
15 គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹងផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។
16 មានម្នាក់ឈរនៅក្បែរខ្ញុំតែខ្ញុំមើលមិនស្គាល់ថាជានរណាទេមានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំហើយក្នុងភាពស្ងប់ស្ងាត់នោះខ្ញុំឮសំឡេងមួយបន្លឺឡើងថា:
17 “តើមនុស្សដែលតែងតែស្លាប់សុចរិតជាងព្រះជាម្ចាស់តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ?
18 សូម្បីតែពួកទេវតា ជាអ្នកបម្រើរបស់ព្រះអង្គក៏ព្រះអង្គទុកចិត្តពុំបានទៅហើយព្រោះព្រះអង្គទតឃើញគេមានកំហុស
19 នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋកើតមកពីធូលីដីហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះតើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន?
20 ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយហើយវិនាសសូន្យទៅដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។