17 “តើមនុស្សដែលតែងតែស្លាប់សុចរិតជាងព្រះជាម្ចាស់តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ?
18 សូម្បីតែពួកទេវតា ជាអ្នកបម្រើរបស់ព្រះអង្គក៏ព្រះអង្គទុកចិត្តពុំបានទៅហើយព្រោះព្រះអង្គទតឃើញគេមានកំហុស
19 នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋកើតមកពីធូលីដីហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះតើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន?
20 ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយហើយវិនាសសូន្យទៅដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
21 ពេលខ្សែជីវិតរបស់គេត្រូវដាច់គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់”។