4 ពាក្យដែលលោកមានប្រសាសន៍បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញលោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់អាចឈរមាំមួនឡើងវិញដែរ។
5 ឥឡូវនេះ ដល់វេនលោកលោកបែរជាបាក់ទឹកចិត្តពេលហេតុការណ៍នេះកើតមានដល់លោកលោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
6 លោកគោរពកោតខ្លាចព្រះជាម្ចាស់ហើយរស់នៅដោយទៀងត្រង់ដូច្នេះ ចូរមានសង្ឃឹមនិងផ្ញើជីវិតលើព្រះអង្គចុះ។
7 សូមលោកគិតមើលចុះថាតើមនុស្សស្លូតត្រង់ដែលវិនាសសូន្យហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
8 ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិតរមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
9 គឺពួកគេវិនាសដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេដូចព្យុះសង្ឃរា។
10 ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លាតែព្រះអម្ចាស់នឹងបំបិទមាត់ហើយបំបាក់ចង្កូមរបស់ពួកគេ។