9 គឺពួកគេវិនាសដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេដូចព្យុះសង្ឃរា។
10 ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លាតែព្រះអម្ចាស់នឹងបំបិទមាត់ហើយបំបាក់ចង្កូមរបស់ពួកគេ។
11 សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារកូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
12 ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយយ៉ាងស្រាលៗ។
13 ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។
14 ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ
15 គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹងផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។