1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបទៀតថា៖
2 «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះតើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត?អ្នកចូលចិត្តជជែកតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះតើអ្នកមានចម្លើយឬទេ?»។
3 លោកយ៉ូបទូលព្រះអម្ចាស់ថា៖
4 «ទូលបង្គំជាមនុស្សទន់ទាបណាស់តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញដូចម្ដេចបាន?ទូលបង្គំនឹងយកដៃខ្ទប់មាត់។
5 ទូលបង្គំបាននិយាយម្ដងរួចមកហើយទូលបង្គំមិននិយាយទៀតទេហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។