16 កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះសន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា
17 កន្ទុយរបស់វារឹងដូចដើមតាត្រៅសរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា
18 ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិនហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។
19 វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់មានតែព្រះដែលបង្កើតវាទេដែលអាចបង្ក្រាបវាបាន។
20 វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែលសត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
21 វាដេកនៅក្រោមស្លឹកឈូកហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។
22 ម្លប់ស្លឹកឈូកបាំងលើវាដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។