19 វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់មានតែព្រះដែលបង្កើតវាទេដែលអាចបង្ក្រាបវាបាន។
20 វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែលសត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
21 វាដេកនៅក្រោមស្លឹកឈូកហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។
22 ម្លប់ស្លឹកឈូកបាំងលើវាដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។
23 ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំងក៏វាមិនព្រួយដែរ។
24 គ្មាននរណាអាចចាប់វាបានក្នុងពេលដែលវាកំពុងតែបើកភ្នែកហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះរបស់វាបានដែរ។