យ៉ូប 40:4-10 KHSV

4 «ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះ‌អង្គ​វិញដូច​ម្ដេច​បាន?ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។

5 ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយទូលបង្គំ​មិន​និយាយ​ទៀត​ទេហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។

6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពីក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖

7 «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាចយើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!

8 តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើងដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?

9 តើ​អ្នក​មាន​ឫទ្ធិ‌បារមី​ដូច​ព្រះ‌ជាម្ចាស់ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ដែល​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ឬ?

10 តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដមហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿងដូច​ព្រះ‌ជាម្ចាស់​ឬ?