យ៉ូប 41:10-16 KHSV

10 បើ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តទល់​នឹង​វា​ដូច្នេះតើ​នរណា​អាច​ប្រឈម​មុខ​នឹង​យើង​បាន?

11 គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចីហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះសុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។

12 មក​ដល់​ត្រឹម​ណេះ យើង​មិន​ទាន់​បាន​ថ្លែងអំពី​អវ‌យវៈ កម្លាំង និង​សរីរាង្គ​ដ៏​ល្អរបស់​ក្រពើ​នៅ​ឡើយ​ទេ។

13 តើ​នរណា​អាច​ពន្លាត់​ស្បែក​វា​បាន?តើ​នរណា​ហ៊ាន​ប៉ះ‌ពាល់​ចង្កូម​របស់​វា?

14 តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា?ដ្បិត​វា​មាន​ធ្មេញ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

15 ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា ត‌ភ្ជាប់​គ្នាទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត‌ល្មួត។

16 ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិតសូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។