យ៉ូប 41:23-29 KHSV

23 សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។

24 បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្ម។

25 ពេល​ណា​វា​ក្រោក​ឡើងសូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ភ័យ​តក់‌ស្លុត​ដែរហើយ​រត់​ចេញ​ទៅ ទាំង​បាក់‌ស្បាត។

26 ទោះ​បី​គេ​យក​ដាវ លំពែង ស្ន និង​ព្រួញមក​ចាក់​ទម្លុះ ក៏​មិន​មុត​ដែរ

27 ដ្បិត​វា​ចាត់​ទុក​ដែក​ដូច​ជា​ចំបើងហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។

28 ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេរីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។

29 វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើងហើយ​មិន​ញ‌ញើត​នឹង​សន្ធឹក​ស្ន​ឡើយ។