យ៉ូប 41:26-32 KHSV

26 ទោះ​បី​គេ​យក​ដាវ លំពែង ស្ន និង​ព្រួញមក​ចាក់​ទម្លុះ ក៏​មិន​មុត​ដែរ

27 ដ្បិត​វា​ចាត់​ទុក​ដែក​ដូច​ជា​ចំបើងហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។

28 ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេរីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។

29 វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើងហើយ​មិន​ញ‌ញើត​នឹង​សន្ធឹក​ស្ន​ឡើយ។

30 ពោះ​របស់​វា​មុត​ដូច​អំបែង​ឆ្នាំងធ្វើ​ឲ្យ​មាន​ដាន​នៅ​លើ​ភក់​ដូច​ដាន​រនាស់។

31 វា​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​មហា‌សាគរពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​នៅ​ក្នុង​ថ្លាងហើយ​ធ្វើ​ឲ្យ​សមុទ្រ​ប្រៀប​ដូច​ជាឆ្នាំង​រំងាស់​ទឹក​អប់

32 វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វាគឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធា‌ចារ្យ។