13 លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។
14 លោកដាក់ឈ្មោះកូនស្រីទីមួយថា «យេមីម៉ា» កូនស្រីទីពីរ «កេស៊ីយ៉ា» និងកូនស្រីទីបី «កេរេន-ហាពូក»។
15 នៅក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាត ដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។
16 ក្រោយមក លោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។
17 បន្ទាប់ពីមានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកយ៉ូបក៏លាចាកលោកនេះទៅ៕