1 លោកយ៉ូបមានប្រសាសន៍ថា៖
2 «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង
3 គេនឹងឃើញវាធ្ងន់ជាងខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច
4 ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាបពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រដូចមានសត្រូវតំរៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
5 ពេលមានស្មៅខៀវខ្ចីស៊ីតើលាព្រៃដែលស្រែកឬទេ?ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ?
6 តើគេអាចបរិភោគម្ហូបសាបដោយមិនបង់អំបិលកើតឬ?តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
7 ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។