យ៉ូប 6:11-17 KHSV

11 ខ្ញុំ​គ្មាន​កម្លាំង​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មាន​សង្ឃឹមហើយ​ខ្ញុំ​ក៏​គ្មាន​គោល‌ដៅ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់​ត​ទៅ​ទៀត​ដែរ។

12 តើ​ខ្ញុំ​មាន​កម្លាំង​រឹង​ដូច​ថ្មហើយ​រូប​កាយ​ដូច​លង្ហិន​ឬ?

13 ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ទៀត​ហើយហើយ​ខ្ញុំ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ជា​បង្អែក។

14 អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួលចិត្ត​មេត្តា​ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួនបើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរពកោត​ខ្លាច​ព្រះ‌ជាម្ចាស់។

15 បង‌ប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្តដូច​ទឹក​ជ្រោះ​ដែល​រីងដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។

16 នៅ​ចុង​រដូវ​ត្រជាក់ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។

17 នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែងព្រោះ​តែ​កម្ដៅ​ថ្ងៃ។