12 តើខ្ញុំមានកម្លាំងរឹងដូចថ្មហើយរូបកាយដូចលង្ហិនឬ?
13 ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។
14 អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួលចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួនបើមិនដូច្នេះទេ គេមុខជាលែងគោរពកោតខ្លាចព្រះជាម្ចាស់។
15 បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្តដូចទឹកជ្រោះដែលរីងដូចជ្រលងដងអូរដែលគ្មានទឹក។
16 នៅចុងរដូវត្រជាក់ទឹកអូរទាំងនោះប្រែជាល្អក់កករព្រោះតែភ្លៀង និងទឹកកករលាយ។
17 នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែងព្រោះតែកម្ដៅថ្ងៃ។
18 ក្បួនអ្នកដំណើរវង្វេងផ្លូវនាំគ្នាចូលទៅវាលរហោស្ថានហើយវិនាសបាត់បង់អស់ទៅ។