យ៉ូប 6:15-21 KHSV

15 បង‌ប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្តដូច​ទឹក​ជ្រោះ​ដែល​រីងដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។

16 នៅ​ចុង​រដូវ​ត្រជាក់ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។

17 នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែងព្រោះ​តែ​កម្ដៅ​ថ្ងៃ។

18 ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវនាំ​គ្នា​ចូល​ទៅ​វាល​រហោ‌ស្ថានហើយ​វិនាស​បាត់​បង់​អស់​ទៅ។

19 ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ានាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នាសង្ឃឹម​លើ​អូរ​ទាំង​នោះ

20 ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។

21 នៅ​ពេល​នេះ អស់​លោក​ក៏​ដូច្នោះ​ដែរអស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្នហើយ​បែរ​ជា​ភ័យ​ខ្លាច!