17 នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែងព្រោះតែកម្ដៅថ្ងៃ។
18 ក្បួនអ្នកដំណើរវង្វេងផ្លូវនាំគ្នាចូលទៅវាលរហោស្ថានហើយវិនាសបាត់បង់អស់ទៅ។
19 ក្បួនអ្នកដំណើរពីស្រុកថេម៉ានាំគ្នាសម្លឹងមើលអូរទាំងនោះក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នាសង្ឃឹមលើអូរទាំងនោះ
20 ប៉ុន្តែ ពួកគេត្រូវអាម៉ាស់ព្រោះតែទុកចិត្តលើអូរទាំងនោះហើយពួកគេខកចិត្តនៅពេលទៅដល់។
21 នៅពេលនេះ អស់លោកក៏ដូច្នោះដែរអស់លោកឃើញខ្ញុំមានអាសន្នហើយបែរជាភ័យខ្លាច!
22 ខ្ញុំមិនដែលសុំឲ្យអស់លោកយករបស់អ្វីមួយមកឲ្យខ្ញុំឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។
23 ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្តឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃរបស់មនុស្សឃោរឃៅដែរ។