យ៉ូប 6:4-10 KHSV

4 ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាបពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។

5 ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ីតើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ?ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ?

6 តើ​គេ​អាច​បរិភោគ​ម្ហូប​សាបដោយ​មិន​បង់​អំបិល​កើត​ឬ?តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ?

7 ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។

8 សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេចហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទានតាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។

9 គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំសូម​ព្រះ‌អង្គ​លាត​ព្រះ‌ហស្ដបង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!

10 ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដីក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏‌វិសុទ្ធ​ឡើយ។