យ៉ូប 7:1-6 KHSV

1 ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដីមិន​ខុស​ពី​ជីវិត​របស់​អ្នក​ដែល​គេ​បង្ខំឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ទេហើយ​អាយុ​ជីវិត​របស់​គេ ក៏​មិន​ខុស​ពីអាយុ​ជីវិត​របស់​អ្នក​ស៊ី​ឈ្នួល​ដែរ។

2 ទាសករ​ប្រាថ្នា​ជ្រក​ក្រោម​ម្លប់ហើយ​អ្នក​ស៊ី​ឈ្នួល​ទន្ទឹង​រង់‌ចាំ​ប្រាក់​បៀវត្ស​យ៉ាង​ណា

3 ខ្ញុំ​ក៏​ទទួល​ការ​ឈឺ​ចាប់​ជា​ច្រើន​ខែហើយ​រង​ទុក្ខ​សោក​ជា​ច្រើន​យប់យ៉ាង​នោះ​ដែរ។

4 ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា“តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?”ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។

5 រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយ។

6 អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខលឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ទៅ​ទៀត!ពេល​ណា​អស់​អំបោះ ត្រល់​នោះ​ក៏​ឈប់។