យ៉ូប 7:4-10 KHSV

4 ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា“តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?”ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។

5 រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយ។

6 អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខលឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ទៅ​ទៀត!ពេល​ណា​អស់​អំបោះ ត្រល់​នោះ​ក៏​ឈប់។

7 សូម​ព្រះ‌អង្គ​នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះទូលបង្គំ​ពុំ​អាច​ឃើញ​សុភមង្គល​ទៀត​ឡើយ។

8 ព្រះ‌អង្គ​ទត​មក​ទូលបង្គំតែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយព្រះ‌អង្គ​នឹង​ខំ​រក​មើល​ទូលបង្គំតែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។

9 ពពក​តែងតែ​រសាត់​បាត់​ទៅរីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។

10 គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។