19 មនុស្សទមិឡរមែងទទួលផលបែបនេះហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។
20 ព្រះជាម្ចាស់មិនបោះបង់ចោលមនុស្សគ្មានកំហុសឡើយហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
21 បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោកសើចសប្បាយឡើងវិញហើយឲ្យលោកបន្លឺសំឡេងដោយអំណរ។
22 អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់ហើយលំនៅរបស់មនុស្សអាក្រក់នឹងរលាយសូន្យ»។