4 ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គព្រះអង្គដាក់ទោសពួកគេតាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
5 ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គបើលោកអង្វរករព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
6 បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែនព្រះអង្គមុខជាជួយលោកហើយស្ដារស្ថានភាពរបស់លោកឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
7 អ្វីៗដែលលោកធ្លាប់មានពីមុនហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខមានចំនួនច្រើនលើសនោះទៅទៀត។
8 ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុនហើយរំពឹងគិតអំពីបទពិសោធដែលដូនតារបស់លោករកឃើញ
9 ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដីយើងមិនដឹងអ្វីទាំងអស់អាយុជីវិតរបស់យើងនៅលើផែនដីនេះប្រៀបដូចជាស្រមោល។
10 សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាបនូវអ្វីៗដែលពួកលោកធ្លាប់ដឹង។