8 ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុនហើយរំពឹងគិតអំពីបទពិសោធដែលដូនតារបស់លោករកឃើញ
9 ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដីយើងមិនដឹងអ្វីទាំងអស់អាយុជីវិតរបស់យើងនៅលើផែនដីនេះប្រៀបដូចជាស្រមោល។
10 សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាបនូវអ្វីៗដែលពួកលោកធ្លាប់ដឹង។
11 តើដើមត្រែងអាចដុះនៅក្រៅត្រពាំងហើយដើមកក់អាចដុះនៅកន្លែងដែលគ្មានទឹកបានឬ?
12 បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចីទោះបីគ្មាននរណាកាត់ក៏ដោយក៏វាក្រៀមស្ងួតមុនតិណជាតិទាំងប៉ុន្មានទៅទៀត។
13 រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ក៏ធ្លាក់ខ្លួនដូច្នោះដែរសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡនឹងរលាយសូន្យ។
14 បង្អែករបស់គេត្រូវបាក់អ្វីៗដែលគេទុកចិត្តប្រៀបដូចជាសំបុកពីងពាង។