យ៉ូប 9:12-18 KHSV

12 ពេល​ព្រះ‌អង្គ​ដក​យក​អ្វី​ទៅ​ហើយគ្មាន​នរណា​អាច​ឃាត់​ព្រះ‌អង្គ​បាន​ទេហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះ‌អង្គ​ថា“ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ” ដែរ។

13 ពេល​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ហើយព្រះ‌អង្គ​មិន​ប្រែ​ព្រះ‌ហឫទ័យ​ទេព្រះ‌អង្គ​បង្ក្រាប​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រនិង​បរិវារ​របស់​វា។

14 ហេតុ​នេះ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះ‌អង្គដូច​ម្ដេច​បាន?តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះ‌អង្គ?

15 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹងព្រះ‌អង្គ​បាន​ដែរគឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំមេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។

16 ទោះ​បី​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ខ្ញុំនៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះ‌អង្គ​ក៏​ដោយក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។

17 ព្រះ‌អង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើនដោយ​ឥត​ហេតុ​ផល។

18 ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សាពន់​ប្រមាណ។