យ៉ូប 9:17-23 KHSV

17 ព្រះ‌អង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើនដោយ​ឥត​ហេតុ​ផល។

18 ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សាពន់​ប្រមាណ។

19 ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព​ជាងប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌តើ​នរណា​ហៅ​ព្រះ‌អង្គ​មក​កាត់​ក្ដី?

20 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដីក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្ដីក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ខុស​ដែរ។

21 តើ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​មែន​ឬ?ទេ ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ទេ!ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​ណាស់។

22 ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ!ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា“ព្រះ‌អង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ទាំង​មនុស្ស​អាក្រក់”។

23 ពេល​មាន​មហន្ត‌រាយ​អ្វី​មួយ​កើត​ឡើង​បណ្ដាលឲ្យ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ភ្លាមៗ​នោះព្រះ‌អង្គ​សើច​ចំអក​ឲ្យ​គេនៅ​ពេល​ដែល​គេ​វេទនា។