យ៉ូប 9:30-35 KHSV

30 ទោះ​បី​ទូលបង្គំ​យក​ទឹក​មក​លាង​ខ្លួនទោះ​បី​ទូលបង្គំ​យក​សាប៊ូ​មក​លាង​ដៃ

31 ក៏​ព្រះ‌អង្គ​បោះ​ទូលបង្គំ​ទៅ​ក្នុង​ភក់​ជ្រាំហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ទូលបង្គំក៏​ខ្ពើម​ទូលបង្គំ​ដែរ។

32 ព្រះ‌អង្គ​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ​ដែល​ខ្ញុំ​អាច​តវ៉ានិង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។

33 គ្មាន​នរណា​អាច​ធ្វើ​ជា​អាជ្ញា​កណ្ដាលសម្រុះ‌សម្រួល​រឿង‌រ៉ាវ​រវាងព្រះ‌អង្គ នឹង​ខ្ញុំ​បាន​ទេ។

34 សូម​ព្រះ‌អង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំសូម​កុំ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ

35 ពេល​នោះ ទើប​ខ្ញុំ​និយាយ​ស្ដី​បានដោយ​លែង​ភិត‌ភ័យ។ប៉ុន្តែ តាម​ពិត ខ្ញុំ​នៅ​តែ​ម្នាក់​ឯង!