យ៉ូប 9:4-10 KHSV

4 ព្រះ‌អង្គ​ប្រកប​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណនិង​មហិទ្ធិ‌ឫទ្ធិអ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អង្គមិន​អាច​រួច​ខ្លួន​បាន​ទេ។

5 ព្រះ‌អង្គ​រើ​ភ្នំ​ទាំង‌ឡាយ មិន​ឲ្យ​វា​ដឹង​ខ្លួនព្រះ‌អង្គ​រំលើង​ភ្នំ ដោយ‌សារ​ព្រះ‌ពិរោធរបស់​ព្រះ‌អង្គ។

6 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែនដី​កក្រើក​នៅ​លើ​គ្រឹះ​របស់​វាហើយ​សសរ​របស់​វា​ក៏​រញ្ជួយ​ដែរ។

7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ថ្ងៃនោះ​ថ្ងៃ​មិន​រះ​ទេព្រះ‌អង្គ​ក៏​ឃាត់​ផ្កាយ​មិន​ឲ្យ​ចាំង​ពន្លឺ​ដែរ។

8 ព្រះ‌អង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​គ្មាន​នរណា​ជួយព្រះ‌អង្គ​យាង​នៅ​លើ​រលក​សមុទ្រ។

9 ព្រះ‌អង្គ​បាន​បង្កើត​ផ្កាយ​ក្រពើផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។

10 ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យដែល​ពុំ​អាច​យល់​បានព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។