5 ពេលនោះ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿងឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នាដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។
6 មានសំឡេងមួយបង្គាប់ថា៖«ចូរស្រែកប្រកាសចុះ!»សំឡេងមួយទៀតសួរថា៖«តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។«មនុស្សលោកប្រៀបដូចជាស្មៅរីឯអំពើល្អទាំងប៉ុន្មានរបស់គេប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
7 នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។
8 ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើងនៅស្ថិតស្ថេរអស់កល្បជានិច្ច»។
9 ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយចូរឡើងទៅលើភ្នំខ្ពស់!ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ!ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា:មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
10 មើលហ្ន៎ ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាពព្រះអង្គយាងមកប្រកបដោយព្រះបារមីដើម្បីគ្រងរាជ្យ។ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះមកជាមួយពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។
11 ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀមព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរាហើយព្រះអង្គថែទាំមេចៀមដែលកំពុងបំបៅកូនផងដែរ។