អេសាយ 11 KHSV

រាជ្យ​របស់​ព្រះ‌មេស្ស៊ី

1 មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​អ៊ីសាយមាន​ដើម​ថ្មី​មួយ ដុះ​ចេញ​ពី​ឫស​របស់​លោក។

2 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះគឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ប្រាជ្ញាឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ការ​ឈ្លាស​វៃនិង​ចិត្ត​អង់‌អាចព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់

3 ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យតាម​លក្ខណៈ​ខាង​ក្រៅ​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្ដីតាម​ដែល​ឮ​គេ​និយាយ​ដែរ។

4 ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌កាត់​ក្ដី​ឲ្យ​ជន​ទុគ៌ត ដោយ​ទៀង​ត្រង់។ព្រះ‌អង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបងដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះហើយ​ពេល​ព្រះ‌អង្គ​ចេញ​បញ្ជាមនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។

5 ព្រះ‌អង្គ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះយក​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។

6 ចចក និង​កូន​ចៀម នឹង​រស់​នៅ​ជា​មួយ​គ្នាខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ។កូន​គោ និង​កូន​សិង្ហ នឹង​ស៊ី​ចំណី​ជា​មួយ​គ្នាហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាល​វា។

7 គោ​ញី និង​ខ្លា‌ឃ្មុំ ស៊ី​ស្មៅ​ជា​មួយ​គ្នាហើយ​កូន​របស់​វា​ក៏​នៅ​ជា​មួយ​គ្នា​ដែរ។សត្វ​សិង្ហ​នឹង​ចេះ​ស៊ី​ចំបើង​ដូច​គោ។

8 ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេងត្រង់​មាត់​រន្ធ​ពស់​វែកក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។

9 ប្រជា‌ជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយសមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណានៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។

10 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌មហា‌ក្សត្រដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ព្រះ‌មហា‌ក្សត្រហើយ​កន្លែង​ដែល​ព្រះ‌អង្គ​ប្រថាប់នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

ប្រជា‌ជន​ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក នឹង​វិល​មក​ស្រុក​វិញ

11 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​សម្តែង​បារមី​សា​ជា​ថ្មីដើម្បី​លោះ​ប្រជា‌ជន​របស់​ព្រះ‌អង្គដែល​នៅ​សេស‌សល់គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរីស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពីស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។

12 ព្រះ‌អង្គ​នឹង​លើក​ទង់​មួយជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថាព្រះ‌អង្គ​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​គេ​កៀរ​យក​ទៅហើយ​នាំ​ជន‌ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នាទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូលឲ្យ​វិល​ត្រឡប់​មក​វិញ។

13 ពេល​នោះ អេប្រាអ៊ីម​ឈប់​មាន​ចិត្ត​ច្រណែនហើយ​ខ្មាំង​សត្រូវ​របស់​យូដា​នឹង​វិនាស​សូន្យ។អេប្រាអ៊ីម​លែង​ច្រណែន​នឹង​យូដាយូដា​ក៏​លែង​ប្រឆាំង​នឹង​អេប្រាអ៊ីម​ទៀត​ដែរ។

14 គេ​នឹង​ពួត‌ដៃ​គ្នា​វាយ​លុក​ជន‌ជាតិ​ភីលីស្ទីនដែល​នៅ​ខាង​លិច គេ​នឹង​រឹប​អូស​យកសម្បត្តិ​របស់​ជន‌ជាតិ​នានា ដែល​នៅ​ខាង​កើតគេ​នឹង​បង្ក្រាប​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ព្រម​ទាំង​យក​ស្រុក​អាំម៉ូន​ធ្វើ​ជា​ចំណុះ​ផង។

15 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រនៅ​ស្រុក​អេស៊ីប​រីង​ស្ងួតព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​កំហែង​ទន្លេ​អឺប្រាតព្រះ‌អង្គ​ប្រើ​ព្រះ‌ចេស្ដា​ផ្លុំ​បំបែក​ទន្លេ​នេះឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។

16 ពេល​នោះ នឹង​មាន​ផ្លូវ​មួយ សម្រាប់​ប្រជា‌ជនអ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​ពី​ស្លាប់គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​អាស្ស៊ីរីដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់បុព្វបុរស​របស់​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66