1 រីឯទឹកដីដែលមានទូកក្ដោងធ្វើដំណើរនៅតាមដងទន្លេខាងនាយស្រុកអេត្យូពីនឹងត្រូវវេទនាជាពុំខាន។
2 ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូនដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។អ្នកនាំសារដ៏រហ័សអើយចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ពួកគេនិយាយភាសាចម្លែករស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
3 អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោកអ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានាចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែងចូរនាំគ្នាស្ដាប់កុំបីខាន។
4 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:«យើងសម្លឹងមើលពីស្ថានលើមកយ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូននិងដូចទឹកសន្សើមនៅរដូវចម្រូត។
5 មុនពេលរដូវចម្រូតនៅពេលទំពាំងបាយជូរឈប់ផ្កាគឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែហើយពេលផ្លែនោះទុំគេយកកាំបិតមកកាប់មែកនិងលួសធាងវាចោលយ៉ាងណា
6 ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពីហើយទុកសាកសពចោលយ៉ាងនោះដែរគេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំនិងជាចំណីរបស់សត្វសាហាវ។ត្មាតនឹងស៊ីសាកសពរបស់ពួកគេនៅរដូវក្ដៅហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេនៅរដូវត្រជាក់»។
7 នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយមកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូលគឺសាសន៍ដែលមនុស្សទាំងជិតទាំងឆ្ងាយ ស្ញែងខ្លាចព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ពួកគេនិយាយភាសាចម្លែករស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូនជាកន្លែងដែលព្រះនាមរបស់ព្រះអម្ចាស់ស្ថិតនៅ។