1 នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖«ឱព្រះអម្ចាស់អើយ!ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។ពីមុន ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំឥឡូវនេះ ព្រះអង្គលែងព្រះពិរោធទៀតហើយគឺព្រះអង្គសម្រាលទុក្ខទូលបង្គំ។
2 ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំខ្ញុំផ្ញើជីវិតលើព្រះអង្គខ្ញុំលែងភ័យខ្លាចទៀតហើយដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំខ្ញុំនឹងច្រៀងថ្វាយព្រះអង្គព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
3 ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នាចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះដោយអំណរសប្បាយដ៏លើសលប់។
4 នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា:ចូរអរព្រះគុណព្រះអម្ចាស់ចូរប្រកាសព្រះនាមរបស់ព្រះអង្គចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គប្រាប់ប្រជាជនទាំងឡាយ។ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថាព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។
5 ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុតចូរប្រកាសពីការអស្ចារ្យទាំងនេះឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!
6 អ្នកក្រុងស៊ីយ៉ូនអើយចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ!ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នាទ្រង់ឧត្ដុង្គឧត្ដម!