អេសាយ 64 KHSV

1 សូម​ព្រះ‌អង្គ​ហែក​ផ្ទៃ​មេឃហើយ​យាង​ចុះ​មក!ពេល​នោះ ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើកនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​រំលាយ​លោហ‌ធាតុនិង​ធ្វើ​ឲ្យ​ទឹក​ពុះ​កញ្ជ្រោលដើម្បី​ឲ្យ​ខ្មាំង​សត្រូវ​ស្គាល់ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ។ពេល​នោះ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ភ័យ‌ញ័រនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

2 ពេល​ព្រះ‌អង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​ដ៏​អស្ចារ្យដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំគឺ​នៅ​ពេល​ព្រះ‌អង្គ​យាង​ចុះ​មកភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើកនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ពុំ‌ខាន។

3 តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឮ​ពុំ​ដែល​ឃើញព្រះ​ណា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អស់​អ្នក​ដែលជឿ​សង្ឃឹម​លើ​ព្រះ‌អង្គ​ឡើយគឺ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ដូច្នេះ។

4 ព្រះ‌អង្គ​តែងតែ​ប្រណី​សន្ដោស​អស់​អ្នក​ដែលប្រព្រឹត្ត​អំពើ​សុចរិត​ដោយ​ចិត្ត​រីក‌រាយគឺ​អស់​អ្នក​ដែល​មិន​ភ្លេច​មាគ៌ា​របស់​ព្រះ‌អង្គ។ពេល​ណា​យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា​ពី​មុន​វិញព្រះ‌អង្គ​នឹង​សង្គ្រោះ​យើង​ខ្ញុំ។ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធនៅ​ពេល​ណា​យើង​ខ្ញុំ​ងាក​ចេញ​ពីមាគ៌ា​របស់​ព្រះ‌អង្គ។

5 យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធហើយ​អំពើ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ប្រព្រឹត្តដោយ​ស្មាន​ថា​ជា​អំពើ​សុចរិត​នោះប្រៀប​បាន​នឹង​ក្រណាត់​សំពត់​ប្រឡាក់​ឈាមយើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ក្រៀមហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នឹង​បក់​បោកនាំ​យើង​ខ្ញុំ​ទៅ​ដូច​ស្លឹក​ឈើ​ប៉ើង​តាម​ខ្យល់។

6 គ្មាន​នរណា​ម្នាក់​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ​ទេគ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭកហើយ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អង្គ​ឡើយដ្បិត​ព្រះ‌អង្គ​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​យើង​ខ្ញុំព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ចិត្ត​អាក្រក់របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។

7 ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ដី​ឥដ្ឋហើយ​ព្រះ‌អង្គ​ដូច​ជា​ជាង​ស្មូន។យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌អង្គ។

8 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រះ‌ពិរោធនឹង​យើង​ខ្ញុំ​ខ្លាំង​ពេកសូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំរហូត​ត​ទៅ​ឡើយសូម​ទត​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នាសុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

9 ក្រុង​ដ៏‌វិសុទ្ធ​នានា​របស់​ព្រះ‌អង្គក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំស៊ីយ៉ូន​បាន​ក្លាយ​ទៅ​ជា​ក្រុង​ស្ងាត់​ជ្រងំយេរូ‌សាឡឹម​បាន​ក្លាយ​ទៅ​ជា​ក្រុង​ហិន‌ហោច។

10 ព្រះ‌វិហារ​ដ៏‌វិសុទ្ធ និង​ថ្កុំ‌ថ្កើង​របស់​យើង​ខ្ញុំជា​កន្លែង​ដែល​ដូនតា​យើង​ខ្ញុំ​តែងតែ​នាំ​គ្នាសរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គបាន​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់អ្វីៗ​ទាំង​អស់​យើង​ខ្ញុំ​ស្រឡាញ់​យ៉ាង​ខ្លាំងក៏​ត្រូវ​វិនាស​ដែរ។

11 ឱ​ព្រះ‌អម្ចាស់​អើយពេល​ព្រះ‌អង្គ​ទត​ឃើញ​ដូច្នេះតើ​ព្រះ‌អង្គ​នៅ​ស្ងៀម​កើត​ឬ?តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ ទុក​ឲ្យ​យើង​ខ្ញុំអាម៉ាស់​ងើប​មុខ​មិន​រួច​ឬ?

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66