1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ចូរប្រព្រឹត្តតាមយុត្តិធម៌និងកាន់តាមសេចក្ដីសុចរិតដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយយើងក៏សម្តែងសេចក្ដីសុចរិតរបស់យើងដែរ។
2 មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះគឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយមុខជាមានសុភមង្គលមិនខាន!
3 ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់មិនត្រូវពោលថា “ព្រះអម្ចាស់មុខជាញែកខ្ញុំចេញពីប្រជាជនរបស់ព្រះអង្គ!”រីឯមនុស្សកំរៀវក៏មិនត្រូវពោលថា“ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។
4 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖«បើមនុស្សកំរៀវណាគោរពថ្ងៃសប្ប័ទ*បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើងហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
5 នោះយើងនឹងចារឈ្មោះគេទុកនៅតាមជញ្ជាំងដំណាក់របស់យើងយើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាងកូនប្រុសកូនស្រីរបស់យើងទៅទៀតឈ្មោះគេនឹងនៅគង់វង្សរហូតតទៅគ្មាននរណាលុបបំបាត់បានឡើយ»។
6 រីឯជនបរទេសដែលជាប់ចិត្តនឹងយើងគោរពបម្រើយើង ស្រឡាញ់នាមយើងសុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើងគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
7 នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើងយើងធ្វើឲ្យគេរីករាយនៅក្នុងដំណាក់របស់យើងដែលជាកន្លែងអធិស្ឋានយើងនឹងទទួលតង្វាយដុតទាំងមូលព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមកថ្វាយនៅលើអាសនៈរបស់យើង។ដ្បិតគេនឹងហៅដំណាក់របស់យើងថាជាកន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។
8 ព្រះជាអម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រាអែលដែលត្រូវនិរទេសឲ្យមកជួបជុំគ្នាព្រះអង្គមានព្រះបន្ទូលថា:យើងនឹងប្រមែប្រមូលអ្នកឯទៀតៗឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះថែមទៀត។
9 សត្វស្រុក និងសត្វព្រៃទាំងអស់អើយចូរនាំគ្នាមកស៊ីចំណី!
10 គ្រូអាចារ្យរបស់ជនជាតិអ៊ីស្រាអែលសុទ្ធតែជាមនុស្សខ្វាក់គេមិនយល់អ្វីទាំងអស់។អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុសគឺចេះតែដេករវើរវាយនិងចូលចិត្តងោកងុយ។
11 អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ីហើយមិនចេះស្កប់ស្កល់ទេ។ពួកគេជាមេដឹកនាំតែមិនចេះគិតពិចារណាអ្វីទាំងអស់ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនហើយគិតតែពីស្វែងរកផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ។
12 គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រាយើងនឹងផឹកស្រាខ្លាំងជាមួយគ្នា!ស្អែកក៏យើងផឹកទៀតដែរព្រោះនៅសល់ស្រាច្រើនណាស់»។