អេសាយ 33 KHSV

ព្រះ‌អម្ចាស់​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ

1 អ្នក​បាន​បំផ្លាញ​អ្នក​ដទៃតែ​គ្មាន​នរណា​បំផ្លាញ​អ្នក​វិញអ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!អ្នក​បាន​ក្បត់​អ្នក​ដទៃតែ​គ្មាន​នរណា​ក្បត់​អ្នក​វិញ​ទេ។ពេល​ណា​អ្នក​បំផ្លាញ​អ្នក​ដទៃ​ចប់​ហើយនោះ​នឹង​មាន​គេ​បំផ្លាញ​អ្នក​វិញពេល​ណា​អ្នក​ក្បត់​អ្នក​ដទៃ​ចប់​ហើយនោះ​នឹង​មាន​គេ​ក្បត់​អ្នក​រាល់​គ្នា​វិញ។

2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផងយើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អង្គ​ហើយរៀង​រាល់​ព្រឹកសូម​ព្រះ‌អង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។នៅ​ពេល​មាន​អាសន្នសូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

3 ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹករបស់​ព្រះ‌អង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅពេល​ព្រះ‌អង្គ​ក្រោក​ឡើងប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។

4 ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូបនាំ​គ្នា​ប្រមូល​យក​ជយ‌ភ័ណ្ឌគេ​លើក​គ្នា​ដូច​ស្រមោចទៅ​ដណ្ដើម​យក​ជយ‌ភ័ណ្ឌ​នោះ។

5 មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!ព្រះ‌អង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូនមាន​ពោរ‌ពេញ​ដោយសេចក្ដី​សុចរិត និង​យុត្តិធម៌។

6 ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត។ប្រាជ្ញា​វាង‌វៃ និង​ការ​ស្គាល់​ព្រះ‌អម្ចាស់នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​ឲ្យ​អ្នកហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃ‌ថ្នូរ​របស់​អ្នក!

7 នៅ​គ្រា​នោះ អ្នក​ក្រុង​អើរាលស្រែក​តាម​ផ្លូវ រក​គេ​ជួយរីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាពបែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។

8 ផ្លូវ​នានា​ស្ងាត់​ជ្រងំឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេគូ​ភាគី​លែង​គោរព​សន្ធិ‌សញ្ញាគេ​ប្រមាថ​មាក់‌ងាយ​សាក្សី​នៃ​សន្ធិ‌សញ្ញា​នេះគឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។

9 ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខវាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែងភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មានព្រៃ​ឈើ​ទៀត​ហើយ។

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ឥឡូវ​នេះ យើង​ក្រោក​ឡើងយើង​ត្រូវ​ងើប​ឡើងដើម្បី​បង្ហាញ​ឫទ្ធិ‌បារមី​របស់​យើង។

11 គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចំបើងពេល​ណា​សម្រេច​ជា​រូប​រាង​ឡើងអ្នក​រាល់​គ្នា​នឹង​ឃើញ​មាន​តែកម្ទេច​សំរាម​ប៉ុណ្ណោះដង្ហើម​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភ្លើងដែល​ឆេះ​បំផ្លាញ​អ្នក​រាល់​គ្នា។

12 ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡនិង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។

13 អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ!អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយចូរ​ទទួល​ស្គាល់​ឫទ្ធា‌នុភាព​របស់​យើង!

14 នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា:“ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន?តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើងដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន?”។

15 មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិតនិង​អ្នក​និយាយ​ការ​ពិតទើប​អាច​នៅ​ក្បែរ​បានគឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កំរៃអ្នក​មិន​ព្រម​ទទួល​សំណូកអ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យគេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃអ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។

16 មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗគេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជម្រកគេ​នឹង​មាន​អាហារ មាន​ទឹក គ្រប់​គ្រាន់ឥត​ខ្វះ​អ្វី​ឡើយ។

17 ពេល​នោះ អ្នក​នឹង​ឃើញ​ព្រះ‌មហា‌ក្សត្រប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើងអ្នក​នឹង​ឃើញ​ស្រុក​ទេស​របស់​អ្នកមាន​ទឹក​ដី​ធំ​ល្វឹង‌ល្វើយ។

18 អ្នក​នឹក​ដល់​អតីតកាលដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​រន្ធត់ ហើយ​សួរ​ថា:“តើ​ពួក​ត្រួត‌ត្រា ពួក​ទារ​ពន្ធនិង​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​កំពែងទៅ​ណា​បាត់​អស់​ហើយ?”។

19 អ្នក​នឹង​លែង​ឃើញ​ជាតិ​សាសន៍​ដែល​វាយ​ឫក​ខ្ពស់ហើយ​និយាយ​ភាសា​ចម្លែក​ស្ដាប់​ពុំ​បានគួរ​ឲ្យ​អស់​សំណើច​នោះ​ទៀត​ហើយ។

20 ចូរ​សម្លឹង​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែលយើង​តែង​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ទៅអ្នក​នឹង​ឃើញ​ថាយេរូ‌សាឡឹម​ជា​ក្រុង​មួយ​ដ៏​សុខ​ក្សេម‌ក្សាន្តជា​ពន្លា​ដែល​គ្មាន​នរណា​រុះ​រើ​ទៀតហើយ​ក៏​គ្មាន​នរណា​ដក​ចម្រឹង និង​ស្រាយ​ខ្សែចេញ​ពី​ពន្លា​នេះ​បាន​ទៀត​ដែរ។

21 នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្តែង​ភាព​ថ្កុំ‌ថ្កើងរបស់​ព្រះ‌អង្គ​ឲ្យ​យើង​ឃើញគឺ​ព្រះ‌អង្គ​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយជា​ទន្លេ​ដែល​នាវា​ចំបាំង​ពុំ​អាច​ចូល​បានហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។

22 ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​យើងព្រះ‌អង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើងព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​យើងមាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សង្គ្រោះ​យើង។

23 ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយវា​ពុំ​អាច​ទប់​ដង​ក្ដោង​ឲ្យ​នៅ​រឹង‌ប៉ឹង​ទេហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។ពេល​នោះ គេ​នឹង​យក​ជយ‌ភ័ណ្ឌ​ដ៏​ច្រើនមក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិនក៏​មក​យក​ជយ‌ភ័ណ្ឌ​នេះ​ដែរ។

24 នៅ​ក្រុង​យេរូ‌សាឡឹម គ្មាន​នរណា​ម្នាក់​ពោល​ថា«ខ្ញុំ​មាន​ជំងឺ» ទៀត​ឡើយព្រោះ​ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​រួច​ពី​បាប។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66