អេសាយ 24 KHSV

ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី

1 ព្រះ‌អម្ចាស់​នឹង​បំផ្លាញ​ផែនដី​ឲ្យវិនាស។ព្រះ‌អង្គ​នឹង​រំលើង​ផែនដី ហើយ​កំចាត់‌កំចាយមនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី

2 គឺ​បូជា‌ចារ្យ​ក៏​ដូច​ប្រជា‌ជនម្ចាស់​ប្រុស​ក៏​ដូច​ទាសាម្ចាស់​ស្រី​ក៏​ដូច​ទាសីអ្នក​លក់​ក៏​ដូច​អ្នក​ទិញម្ចាស់​របស់​ក៏​ដូច​អ្នក​ខ្ចីម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។

3 ផែនដី​នឹង​ត្រូវ​វិនាស​ហិន‌ហោច​ទាំង​ស្រុងស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4 មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខគេ​ធ្លាក់​ខ្លួន​ខ្សោយឥត​មាន​កម្លាំង​កំហែង​ទៀត​ទេវត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។

5 ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវដោយ‌សារ​មនុស្ស​ជាន់​ឈ្លីគឺ​ពួក​គេ​បាន​បំពាន​លើ​ក្រឹត្យ‌វិន័យពួក​គេ​រំលោភ​ច្បាប់​របស់​ព្រះ‌អម្ចាស់ហើយ​ពួក​គេ​បាន​ផ្ដាច់សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ចដែល​ព្រះ‌អង្គ​ចង​ជា​មួយ​គេ។

6 ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសាមនុស្ស‌ម្នា​នៅ​លើ​ផែនដី​មាន​ទោសព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ពួក​គេ​នឹង​ត្រូវ​វិនាសហើយ​នៅ​សេស‌សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

7 សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយបែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។

8 សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយសំឡេង​ហ៊ោ​ខ្ញៀវ‌ខ្ញារ​ក៏​ត្រូវ​ចប់ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះក៏​លែង​មាន​ទៀត​ដែរ។

9 ពេល​នោះ មនុស្ស‌ម្នា​លែង​ផឹក​ស្រាទាំង​ច្រៀង​ទៀត​ហើយស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។

10 ក្រុង​ដែល​គ្មាន​មនុស្ស​នៅនឹង​ត្រូវ​រលំផ្ទះ​ទាំង‌ឡាយ​ត្រូវ​បិទ​ទ្វារ​ចោលគ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។

11 នៅ​តាម​ផ្លូវ មនុស្ស‌ម្នា​នាំ​គ្នា​ត្អូញ‌ត្អែរព្រោះ​រក​ស្រា​ផឹក​មិន​បានការ​រីក‌រាយ​ក៏​លែង​មានហើយ​ក៏​គ្មាន​អំណរ​សប្បាយនៅ​ក្នុង​ស្រុក​ទៀត​ដែរ។

12 ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែកទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេច‌ខ្ទី​អស់​ដែរ។

13 ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដីប្រជា‌ជន​ដែល​នៅ​សេស‌សល់ មាន​ចំនួន​តិចដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំង‌បាយជូរ​ដែលនៅ​សេស‌សល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។

14 រីឯ​អ្នក​ដែល​បាន​រួច​ជីវិតនឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌អម្ចាស់ ដោយ​អំណរ​រីក‌រាយ។ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។

15 អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ានាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយក៏​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ!

16 យើង​បាន​ឮ​សូរ​ចម្រៀងពី​ចុង​ខាង​នាយ​ផែនដី​មក​ថា:«សូម​លើក​តម្កើង​ព្រះ​ដ៏​សុចរិត!»។ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ពោល​ថា:ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ!ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ!

17 មនុស្ស‌ម្នា​នៅ​លើ​ផែនដី​អើយអ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ញ័រ​រន្ធត់ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​មិន​ខាន!

18 អ្នក​ដែល​រត់​គេច​ផុត​ពី​ការ​ញ័រ​រន្ធត់នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅអ្នក​ដែល​ឡើង​ផុត​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។ទ្វារ​មេឃ​បើក​ចំហ បង្អុរ​ទឹក​ចុះ​មកហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ។

19 ផែនដី​ប្រេះ ផែនដី​បាក់​បែកផែនដី​រញ្ជួយ​ញាប់‌ញ័រ​យ៉ាង​ខ្លាំង

20 ឃ្លីង‌ឃ្លោង​ដូច​មនុស្ស​ស្រវឹងហើយ​ទ្រេត‌ទ្រោត​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោកព្រោះ​អំពើ​បាប​របស់​ផែនដី​ធ្ងន់‌ធ្ងរ​ណាស់ផែនដី​ត្រូវ​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ។

ចុង​បញ្ចប់​របស់​អាណា‌ចក្រ​នានា

21 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ទោស​អំណាច​នានា​នៅ​ស្ថាន​លើ ព្រម​ទាំង​ធ្វើ​ទោស​ស្ដេច​ទាំង‌ឡាយ​នៅ​ផែនដី​ដែរ។

22 ព្រះ‌អង្គ​នឹង​ប្រមូល​អំណាច​ទាំង​នោះ ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ព្រះ‌អង្គ​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ពួក​គេ។

23 ពេល​នោះ ព្រះ‌ច័ន្ទ​ត្រូវ​បាក់​មុខព្រះ‌អាទិត្យ​ត្រូវ​អាម៉ាស់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​គ្រង​រាជ្យនៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹមហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​មុខ​អស់​លោក​ព្រឹទ្ធា‌ចារ្យរបស់​ព្រះ‌អង្គ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66