អេសាយ 27 KHSV

1 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ប្រើ ព្រះ‌ខ័ន​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិ‌ឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ព្រះ‌អង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សំបើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។

ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់

2 នៅ​ថ្ងៃ​នោះ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ច្រៀងសរសើរ​ចម្ការ​ទំពាំង‌បាយជូរដែល​ផ្ដល់​ស្រា​ដ៏​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា។

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរយើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។

4 យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេប៉ុន្តែ ប្រសិន​បើ​យើង​ឃើញបន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះយើង​នឹង​កាប់​ឆ្ការ​វាព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។

5 បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើងហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើងនោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។

6 នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​លោក​យ៉ាកុបនឹង​ចាក់​ឫសពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែលនឹង​មាន​ពន្លក​ដុះ​ចេញ​មករួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។

7 តើ​ព្រះ‌អម្ចាស់​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដូច​ព្រះ‌អង្គ​វាយ​អស់​អ្នកដែល​បាន​វាយ​ពួក​គេ​ឬ​ទេ?តើ​ព្រះ‌អង្គ​ប្រហារ​ជីវិត​ពួក​គេដូច​ព្រះ‌អង្គ​ប្រហារ​ជីវិត​អស់​អ្នកដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?

8 ទេ! ព្រះ‌អម្ចាស់​ដាក់​ទោស​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ដោយ​និរទេស​ពួក​គេគឺ​ព្រះ‌អង្គ​បាន​បណ្ដេញ​ពួក​គេដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំងពី​បូព៌ា​ប្រទេស។

9 ដោយ​ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យកូន​ចៅ​របស់​លោក​យ៉ាកុប​រួច​ពី​បាបពួក​គេ​នឹង​កម្ទេច​ថ្ម​អាសនៈរបស់​ព្រះ​ក្លែង‌ក្លាយ​ឲ្យ​ខ្ទេចដូច​ថ្ម​កំបោរ​ដែល​គេ​កម្ទេច​ឲ្យ​ទៅ​ជា​ធូលី​ដីព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ានិង​កន្លែង​ថ្វាយ​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ។

10 ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំនឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយគឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​ឲ្យ​នៅស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅសម្រាប់​គោ​មក​ដេកហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។

11 ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើមស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អាទិករ​របស់​ពួក​គេលែង​អាណិត​មេត្តា​ពួក​គេព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មកលែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។

12 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​បោក​បែន​ស្រូវចាប់​ពី​ទន្លេ​អឺប្រាតរហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីបជន‌ជាតិ​អ៊ីស្រា‌អែល​អើយនៅ​ពេល​នោះ ព្រះ‌អង្គ​នឹង​ប្រមូលអ្នក​រាល់​គ្នា​ម្ដង​មួយៗ។

13 នៅ​ថ្ងៃ​នោះ គេ​នឹង​ផ្លុំ​ត្រែ​ធំប្រជា‌ជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរីប្រជា‌ជន​ដែល​បែក‌ខ្ញែក​នៅ​ស្រុក​អេស៊ីបនឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញគេ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66