អេសាយ 55 KHSV

ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ការ​សង្គ្រោះ

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:អស់​អ្នក​ដែល​ស្រេក​ទឹក​អើយចូរ​នាំ​គ្នា​មក​រក​ទឹក​ឯ‌ណេះ!ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយចូរ​មក ហើយ​ពិសា​ទៅ។ចូរ​មក​យក​អាហារ​បរិភោគចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំង‌បាយជូរនិង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់ឬ​បង់​ថ្លៃ​អ្វី​ឡើយ!

2 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញអាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិតហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំងរក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ?ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បានបរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។

3 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើងចូរ​ត្រង‌ត្រាប់​ស្ដាប់នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែលនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​រាល់​គ្នាដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើងចំពោះ​ដាវីឌ។

4 យើង​បាន​តែង‌តាំង​ដាវីឌឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើងនៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។

5 អ៊ីស្រា‌អែល​អើយ អ្នក​នឹង​ហៅ​ប្រជា‌ជាតិ​មួយដែល​អ្នក​មិន​ស្គាល់​ពី​មុន​ឲ្យ​មកហើយ​ប្រជា‌ជាតិ​ដែល​មិន​ស្គាល់​អ្នកនឹង​រត់​មក​រក​អ្នកព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកនិង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលប្រទាន​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

6 ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ក្នុង​ពេល​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះ‌អង្គ​ឃើញចូរ​អង្វរ​រក​ព្រះ‌អង្គក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។

7 មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួនមនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរអ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញព្រះ‌អង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខានឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ទូលំ​ទូលាយអត់‌ទោស​ឲ្យ​គេ។

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នារីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពីរបៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។

9 មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណារបៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពីបៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពីគំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។

10 ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មកស្រោច​ស្រព​ផែនដី។ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើងបង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះនិង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។

11 រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរគឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើងនឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយដរាប​ណា​ទាល់​តែ​បាន​សម្រេចតាម​បំណង​របស់​យើង​ជា​មុន​សិនគឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើរួច​រាល់​សព្វ​គ្រប់។

12 ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មកប្រកប​ដោយ​អំណរ​សប្បាយយើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាលក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។

13 ដើម​កកោះ​នឹង​ដុះ​ឡើង​ជំនួស​បន្លាដើម​ចំប៉ី​នឹង​ដុះ​ជំនួស​ខ្ញែរទុក​ជា​ទី​សម្គាល់​ដែល​ឥត​ប្រែ‌ប្រួលឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​រហូត​ត​ទៅ​ថា ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66