អេសាយ 34 KHSV

ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​ស្រុក​អេដុម មាតុ​ភូមិ​និវត្តន៍​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះជាតិ​សាសន៍​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក!ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដីពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញពី​ពិភព​លោកចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ!

2 ព្រះ‌អម្ចាស់​ទាស់​ព្រះ‌ហឫទ័យ​នឹងប្រជា‌ជាតិ​ទាំង​អស់ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មានរបស់​ពួក​គេ។ព្រះ‌អង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គព្រះ‌អង្គ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំងសម្លាប់​រង្គាល។

3 សាក‌សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោលឲ្យ​មាន​ក្លិន​អសោចហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាស‌ពេញ​ភ្នំ។

4 ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុកហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់ដូច​ស្លឹក​ទំពាំង‌បាយជូរ និង​ស្លឹក​ឧទុម្ពរដែល​ជ្រុះ​អស់​នោះ​ដែរ។

5 ព្រះ‌អម្ចាស់​កំពុង​គ្រវី​ព្រះ‌ខ័ន​នៅ​លើ​មេឃព្រះ‌ខ័ន​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុមដើម្បី​បំផ្លាញ​ប្រជា‌ជនដែល​ព្រះ‌អង្គ​បាន​កាត់​ទោស​នេះថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ។

6 ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែឈាម និង​ខ្លាញ់គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោលដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀនរបស់​ចៀម​ឈ្មោលដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ាហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំងនៅ​ស្រុក​អេដុម។

7 នៅ​ពេល​នោះ ក្របី គោ​ស្ទាវ និង​គោ​បាវិនាស​ជា​មួយ​គ្នាដី​នឹង​ជោក​ជាំ​ទៅ​ដោយ​ឈាមហើយ​ធូលី​ដី​នឹង​ប្រឡាក់​ជោក​ទៅ​ដោយ​ខ្លាញ់

8 ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់សង‌សឹក​ខ្មាំង​សត្រូវហើយ​នៅ​ឆ្នាំ​នោះ ព្រះ‌អង្គ​ជម្រះ​បញ្ជី​ពួក​គេជំនួស​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន។

9 ទឹក​ជ្រោះ​នៅ​ស្រុក​អេដុម​នឹង​ក្លាយ​ជា​ធ្យូង​ថ្មដី​របស់​គេ​នឹង​ក្លាយ​ជា​ស្ពាន់ធ័រហើយ​ស្រុក​របស់​គេប្រៀប​ដូច​ជា​ធ្យូង​ដែល​កំពុង​តែ​ឆេះ​គគុក។

10 គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់មាន​ផ្សែង​ហុយ​អស់‌កល្ប​ជា‌និច្ច។ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសានជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។

11 សត្វ​ទុង និង​កាំ‌ប្រមា មក​អាស្រ័យ​នៅ​ក្នុង​ស្រុកហើយ​ទីទុយ និង​ក្អែកក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ស្រុក​វិនាស​ហិន‌ហោចឥត​រូប​រាង​អ្វី​ទៀត​ឡើយ។

12 នៅ​ក្នុង​ស្រុក​នឹង​លែង​មាន​អ្នក​ធំដើម្បី​ជ្រើស​រើស​ស្ដេច​ឲ្យ​ឡើងសោយ​រាជ្យ​ទៀត​ហើយរីឯ​អ្នក​ដឹក​នាំ​ស្រុក​ក៏​បាត់​សូន្យ​អស់​ដែរ។

13 គុម្ព​បន្លា​នឹង​ដុះ​នៅ​តាម​កំពែង​ក្រុងបន្លា​ស្អិត និង​ដើម​ដំបង‌យក្ស​នឹង​ដុះ​នៅពាស‌ពេញ​បន្ទាយដែល​ក្លាយ​ទៅ​ជា​ជម្រក​របស់​ចចកនិង​ជា​ទ្រនំ​របស់​សត្វ​ត្មាត។

14 សត្វ​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថានមក​ជួប‌ជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះពពែ​ព្រៃ​មក​ជួប‌ជុំ​គ្នាហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំ‌នៅនិង​សម្រាក​នៅ​ទី​នោះ​ដែរ។

15 រីឯ​ពស់​វែក​មក​ធ្វើ​រូង និង​ដាក់​ពង​នៅ​ទី​នោះរួច​ភ្ញាស់​កូន​របស់​វា។ខ្លែង‌ស្រាក​ក៏​ហើរ​ទាំង​ហ្វូងៗមក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។

16 ចូរ​ពិនិត្យ​មើល​ក្នុង​គម្ពីរ​របស់​ព្រះ‌អម្ចាស់អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែងថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មកឥត​ខ្វះ​មួយ​ណា​ឡើយគឺ​វា​ធ្វើ​តាម​បង្គាប់​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នាដ្បិត​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គនឹង​ប្រមែ‌ប្រមូល​វា​មក។

17 ព្រះ‌អង្គ​ជ្រើស​រើស​កន្លែង​សម្រាប់​សត្វ​ទាំង​នោះហើយ​វាស់​ទឹក​ដី​ចែក​ឲ្យ​ពួក​វាពួក​វា​ធ្វើ​ជា​ម្ចាស់ និង​រស់​នៅ​លើ​ទឹក​ដី​នោះរហូត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66