អេសាយ 54 KHSV

ព្រះ‌អម្ចាស់​មិន​បោះ​បង់​ក្រុង​យេរូ‌សាឡឹម​ទៀត​ឡើយ

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ក្រុង​យេរូ‌សាឡឹម​អើយអ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារតែ​ឥឡូវ​នេះ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ!អ្នក​ដែល​លែង​សម្រាល​កូន​អើយ!ចូរ​អបអរ‌សាទរ​ឡើងដ្បិត​ភរិយា​ដែល​ស្វាមី​បោះ​បង់​ចោលនឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមីនៅ​ជា​មួយ​ទៅ​ទៀត។

2 ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើងចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នកឲ្យ​វែង​កុំ​សំចៃ​ឡើយ!ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ

3 ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​កាន់​តែ​ធំ​ឡើងពូជ‌ពង្ស​អ្នក​នឹង​ទទួល​ស្រុក​របស់ប្រជា‌ជាតិ​ទាំង‌ឡាយ​មក​គ្រប់‌គ្រង​ឡើង​វិញព្រម​ទាំង​វិល​ទៅ​រស់​នៅ​ក្នុង​ក្រុង​ដែលគេ​បាន​បោះ​បង់​ចោល​ផង។

4 កុំ​ភ័យ​ខ្លាច​អ្វីអ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយកុំ​ព្រួយ​ចិត្ត​ឲ្យ​សោះដ្បិត​អ្នក​នឹង​លែង​បាត់​បង់​កិត្តិយស​ទៀត​ហើយអ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេងអ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះ‌តិះ‌ដៀលនៅ​គ្រា​ដែល​យើង​បោះ​បង់​ចោល​អ្នក។

5 ស្វាមី​របស់​អ្នក គឺ​ព្រះ‌អង្គ​ដែល​បាន​បង្កើត​អ្នក!ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះគឺ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា«ព្រះ‌ជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

6 អ្នក​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោលហើយ​កើត​ទុក្ខ​ក្រៀម‌ក្រំតែ​ឥឡូវ​នេះ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​អ្នកឲ្យ​វិល​មក​វិញ​ហើយ។ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា:“បុរស​ពុំ​អាច​បោះ​បង់​ចោល​ភរិយា​ដែលខ្លួន​រៀប‌ការ​កាល​ពី​នៅ​វ័យ​ក្មេង​បាន​ឡើយ”។

7 យើង​បាន​បោះ​បង់​អ្នក​មួយ‌ភ្លែត​មែនតែ​យើង​នឹង​ទទួលអ្នក​មក​វិញដោយ​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។

8 យើង​បាន​ខឹង‌សម្បារ​នឹង​អ្នកព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ​រយៈ​មែនប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នកព្រោះ​យើង​ស្រឡាញ់​អ្នក​អស់‌កល្ប​ជា‌និច្ច។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដែល​លោះ​អ្នក​មក​វិញ។

9 កាល​ពី​ជំនាន់​លោក​ណូអេយើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថាលែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀតឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថាលែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។

10 ទោះ​បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្ដីសេចក្ដី​ស្រឡាញ់​របស់​យើងមិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយរីឯ​សម្ពន្ធ‌មេត្រី​របស់​យើងដែល​ផ្ដល់​ឲ្យ​អ្នក​បាន​សុខ‌សាន្ត​នោះក៏​មិន​ប្រែ‌ប្រួល​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដែល​អាណិត​មេត្តា​អ្នក។

11 ក្រុង​ដ៏​សែន​វេទនា​អើយ!អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោកតែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ។ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីតមក​សង់​អ្នក​ឡើង​វិញយើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ

12 យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉មយក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។

13 យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នកដោយ​ខ្លួន​យើង​ផ្ទាល់ហើយ​កូន​ចៅ​របស់​អ្នកនឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។

14 អ្នក​នឹង​បាន​រឹង‌មាំ ដោយ‌សារ​សេចក្ដី​សុចរិតហើយ​អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។គ្មាន​នរណា​មក​សង្កត់‌សង្កិន មក​បំភ័យឲ្យ​អ្នក​តក់‌ស្លុត​ទៀត​ទេ។

15 ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នកនោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេបើ​គេ​វាយ​ប្រហារ​អ្នកគេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។

16 យើង​បាន​បង្កើត​ជាង​ដែកដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធដើម្បី​ធ្វើ​សឹក​សង្គ្រាមហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កម្ទេចគ្រឿង​អាវុធ​នោះ​ដែរ។

17 គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើតដើម្បី​វាយ​ប្រហារ​អ្នកនឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នកអ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើងព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66